ព័ត៌មានជាតិ

យកម៉ូទ័រប្រើប្រាស់អាគុយបូមសាំងចេញពីរេស៊ឺវ៉ឺរថយន្តដែលកំពុងជួសជុល បណ្ដាលឲ្យបែកផ្កាភ្លើងឆាបឆេះរថយន្ត០២គ្រឿង និងម៉ូតូ០១គ្រឿងរងការខូចខាត ចំណែកមនុស្ស០២នាក់រងរបួសរលាកពេញខ្លួន.!

(បាត់ដំបង) ៖ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩និង៤០នាទី ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចការ៉ាសឡានមួយកន្លែង ស្ថិតក្នុងភូមិពោធិ៍២ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលមានម្ចាស់ឈ្មោះ សំ កក្តដា ភេទប្រុស អាយុ៣៥ឆ្នាំ ។
សមត្ថកិច្ចបានអោយដឹងថា ករណីអគ្គិភ័យខាងលើនេះ ដំបូងឡើយគេឃើញកូនជាងម្នាក់បានយកម៉ូទ័រប្រើប្រាស់អាគុយដើម្បីបូមសាំងចេញពីរេស៊ឺវ៉ឺរថយន្តដែលកំពុងជួសជុល ភ្លាមនោះក៏បង្កឲ្យបែកផ្កាភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្តាលអោយខូចខាតរថយន្តចំនួន២គ្រឿង ដែល១គ្រឿងម៉ាក NISSAN FRONTIER ពាក់ផ្លាកលេខភ្នំពេញ2W. 8795(ខូចប្រហែល៥០%)និង១គ្រឿងទៀងម៉ាកKIA VISTO ពាក់ផ្លាកលេខបាត់ដំបង2A. 8422(ខូចប្រហែល៥០%ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ពាក់ផ្លាកលេខកណ្ដាល1E.1807(ខូចខាត១០០%)និង
មនុស្សប្រុសពីរនាក់រងរបួសស្រាលនិងមធ្យមផងដែរ។
ជាមួយហេតុការណ៍អគ្គិភ័យនេះដែររថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានមកដល់កន្លែងកើតហេតុតែមិនបានបាញ់ទឹកពន្លត់នោះទេ ដោយសារមានរថយន្តបាញ់ទឹកធ្វើផ្លូវជាតិលេខ៥របស់ក្រុមហ៊ុន( នឹម ម៉េង)បានជួយបាញ់ពន្លត់រលត់ទាំងស្រុងទៅហើយ។ដោយ ព្រំ: ហន

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។