ព័ត៌មានជាតិ

លោក ឃន ប្រុស បានដឹកនាំមន្ត្រីសាលាខេត្ត ចូលរួមរំលែកទុក្ខ និងនាំយកថវិកា គ្រឿងឧបភោគបរិភោគ អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម អ៊ុន ចាន់ដា នឹងប្រធានក្រុមប្រឹក្សាខេត្ត ជូនក្រុមគ្រួសារសពឧបាសិកា ថន យ៉េត មន្ត្រីជាប់កិច្ចសន្យា ដែលបានទទួលមរណភាពកាលពីថ្ងៃទី៧ ក្នុងជន្មាយុ៥៨ ឆ្នាំ!

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី៨ ខែមករាឆ្នាំ២០២៤នេះ លោក ឃន ប្រុស នាយករដ្ឋបាលសាលាខេត្តកំពង់ចាម បានដឹកនាំមន្ត្រីសាលាខេត្ត អញ្ជើញចូលរួមរំលែកទុក្ខ និងនាំយកថវិកា គ្រឿងឧបភោគបរិភោគ អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ជូនក្រុមគ្រួសារសពឧបាសិកា ថន យ៉េត មន្ត្រីជាប់កិច្ចសន្យា ដែលបានទទួលមរណភាពកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ក្នុងជន្មាយុ៥៨ ឆ្នាំដោយរោគាពាធ ស្ថិតនៅភូមិទី៥ សង្កាត់វាលវង់ ក្រុងកំពង់ចាម។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។