(បន្ទាយមានជ័យ ) ៖ រហូតមកដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញនេះ នៅក្រុងប៉ោយប៉ែត មានម្ចាស់បំណុលចំនួន៤៤នាក់ហើយបានមកដាក់ពាក្យបណ្តឹង ក្រោយពីម្ចាស់ហាងលក់មាស និងប្តូរលុយយីហោ ពេជ្រថុងរស្មី ហៅមនោរម្យ បិទទ្វារហាង វេចលុយរាប់លានដុល្លារត់បាត់ ។
ក្រោយម្ចាស់ហាងលក់មាស និងប្តូរប្រាក់ យីហោ ពេជ្រថុងរស្មី ហៅមនោរម្យ បានបិទទ្វារហាងវេចលុយរត់បាត់ ម្ចាស់បំណុលជាអ្នកចងការប្រាក់ឱ្យ បានត្រឹមតែមកឈមើលហាងដែលបិទទ្វារ ហើយម្ចាស់រត់បាត់ ដោយម្នាក់គ្រវីក្បាលដើរចេញទាំងពោលពាក្យស្តាយមិនគួរចាញ់បោក ។
ម្ចាស់បំណុលបានប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ម្ចាស់ហាងលក់មាសប្តូរប្រាក់និងវេលុយយីហោ ពេជ្រ ថុងរស្មី ហៅមនោរម្យ បានបិទទ្វារហាង ហើយវេចលុយរត់បាត់ ទើបម្ចាស់បំណុលបានដឹង ក៏នាំគ្នាមកអើតមើលហាង និងនាំគ្នាទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីជួយអន្តរាគមន៍ ខណៈដែលម្ចាស់បំណុលបានមកដាក់ពាក្យបណ្តឹងរហូតដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ មានប្រមាណ៤០នាក់ហើយ និងនៅមានជាច្រើនទៀត។
ម្ចាស់បំណុលបានបញ្ជាក់ថា ម្ចាស់ហាងលក់មាស់ប្តូរប្រាក់ វេរលុយដែលបានវេចលុយរត់បាត់មានចំនួនរាប់លានដុល្លា ហើយមានម្ចាស់បំណុលមិនតិចជាងរយនាក់ទេ ដែលយកលុយឱ្យចងការប្រាក់ តែនឹកស្មានមិនដល់ ដំបូងឱ្យលុយការរាល់ខែ តែក្រោយមកបានលុយច្រើនបិទទ្វារហាងគេចខ្លួនបាត់ ទើបម្ចាស់បំណុលនាំគ្នាដាក់ពាក្យបណ្តឹងសុំជួយអន្តរាគមន៍ ហើយម្ចាស់ហាងដែលវេចលុយរត់ នៅសល់តែហាងនោះមានឈ្មោះ ថុង រស្មី ភេទប្រុស អាយុ៤០ឆ្នាំ (ជាប្តី) និងឈ្មោះ ហេង មួយឡេង ភេទស្រី អាយុ៣៩ឆ្នាំ(ជាប្រពន្ធ)។
Picture
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឱ្យថា ម្ចាស់បំណុលដែលបានមកដាក់ពាក្យបណ្តឹងមានចំនួន៤៤នាក់ ដែលបានប្តឹងម្ចាស់ហាងលក់មាសប្តូរប្រាក់វេរលុយយីហោពេជ្រថុងរស្មី ហៅមនោរម្យ ដែលបានបោកប្រាស់លុយពួកគាត់ ហើយបិទទ្វារហាងគេចខ្លួនបាត់ហើយ ក្រោយទទួលបានពាក្យបណ្តឹងពីម្ចាស់បំណុលខាងលើរួចហើយ កម្លាំងជំនាញកំពុងស្រាវជ្រាវនិងស្នើទៅព្រះរាជអាជ្ញាអយ្យការងមសាលាដំបូងខេត្ត ដើម្បីអនុវត្តនីតិវិធីបន្ត ៕សហការី
Picture
Picture