ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងវេទិកាសាធារណៈថ្នាក់ជាតិលើកទី២ ស្តីពី “អភិបាលកិច្ចល្អ និងប្រសិទ្ធភាពនៃការគ្រប់គ្រងរួមគ្នានូវធនធានជលផល” ក្រោមប្រធានបទ “អភិបាលកិច្ចល្អ ក្នុងវិស័យជលផលប្រកបដោយនិរន្តរភាព”

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមដំណើរដោយអភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ បានអញ្ជើញចូលរួមក្នុងវេទិកាសាធារណៈថ្នាក់ជាតិលើកទី២ ស្តីពី “អភិបាលកិច្ចល្អ និងប្រសិទ្ធភាពនៃការគ្រប់គ្រងរួមគ្នានូវធនធានជលផល” ក្រោមប្រធានបទ “អភិបាលកិច្ចល្អ ក្នុងវិស័យជលផលប្រកបដោយនិរន្តរភាព” ក្រោមអធិបតីភាពឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។