ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាល កំណត់យកខេត្តចំនួន៤ ធ្វើជាប៉ូលសេដ្ឋកិច្ច

(ភ្នំពេញ) ៖សម្ដេចតេជោ ហ៊ុន សែន ថ្លែងប្រកាសថា កម្ពុជានឹងអាចបង្កើតប៉ូលសេដ្ឋកិច្ចទី៤ នៅខេត្តភូមិភាគឦសាន លើផ្នែកសិ-ឧស្សាហកម្ម។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា រាជរដ្ឋាភិបាល នឹងកំណត់ខេត្តយកខេត្តចំនួន ៤ ធ្វើជាប៉ូលកសិ-ឧស្សាហកម្ម រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ជាប៉ូលសេដ្ឋកិច្ចទី៤៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។