ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រកាសសមាសភាពក្រុមការងារគណបក្ស អង្គការសហជីព ក្នុងខេត្ត

(កំពង់ចាម) :នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែវិច្ឋិកា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល ប្រធានគណៈកម្មធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រកាសសមាសភាពក្រុមការងារគណបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត និងគណៈកម្មាធិការសាខា តាមបណ្ដារោងចក្រ ក្នុងខេត្តកំពង់ចាម។ ពិធីនេះធ្វើឡើងនៅទីស្នាក់ការ គណបក្សខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អនុប្រធានគណបក្សខេត្ត សមាជិកគណៈអចិន្ត្រៃយ៍ សមាជិកគណៈកម្មធិការ ប្រធាន អនុប្រធានគណបក្សមូលដ្ឋានក្រុង ស្រុក និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។