ព័ត៌មានជាតិ

មន្ទីរកសិកម្មខេត្តកំពង់ធំចុះពិនិត្យមើលទីតាំងបណ្ដាឃុំដែលត្រូវធ្វើការស្ដាលដំណាំស្រូវឡើងវិញ

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៩ ខែវិឆ្ឆិកា ឆ្នាំ២០២០ លោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ បានចុះពិនិត្យមើលទីតាំងតាមបណ្តាឃុំដែលត្រូវធ្វើការស្តារដំណាំស្រូវឡើងវិញបន្ទាប់ពីរងការប៉ះពាល់ខូចខាតដោយទឹកជំនន់ទឹកភ្លៀង នៅឃុំចំនួន ០៤ គឺនៅឃុំសំព្រោច និងឃុំកំពង់ចិនជើង ស្រុកស្ទោង ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ឃុំបារាយណ៍ ស្រុកបារាយណ៍ និងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ពិនិត្យជារួមឃើញថាប្រជាកសិករបានធ្វើការស្តារឡើងវិញបានប្រមាណជា ៨០% ហើយ។ សូមបញ្ជាក់ថា ការរៀបចំពីធីបែងចែកគ្រាប់ពូជស្រូវ ចំនូន ៦៦៥ ០០០ គីឡូក្រាម ជូនប្រជាពលរដ្ឋចំនួន ៦ ៦៥០ គ្រួសារ បានប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែវិឆ្ឆិកា ឆ្នាំ២០២០ កន្លងទៅនៅភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។