ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារ បន្តដំណើរចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន ៥០ គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះ ស្ថិតនៅក្នុងឃុំត្រពាំងឈូក ស្រុកស្ទឹងត្រង់

(កំពង់ចាម) បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាល និងចែកអំណោយរបស់សម្តេច តេជោ ជូនពលរដ្ឋជួបការលំបាកដោយសារជំងឺកូវីដ-១៩ រួចមក ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការប្រចាំការ ក្រសួងផែនការ និងជាប្រធានក្រុមការងារជនបង្គោលយុវជនថ្នាក់កណ្តាល បានដឹកនាំក្រុមការងារ បន្តដំណើរចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន ៥០ គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះ ស្ថិតនៅក្នុងឃុំត្រពាំងឈូក ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

មានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានក្រើនរំលឹកដល់បងប្អូនឲ្យបង្កើនការថែទាំសុខភាព ការពារសុវត្ថិភាពផ្ទាល់ខ្លួនឲ្យបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ជាងនេះទៅទៀត សូមកុំភ្លេចបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ “៣ការពារ និង ៣កុំ ” ឲ្យបានខ្ជាប់ខ្ជួន រួមនឹងការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ ការលាងសំអាតដៃជាមួយសាប៊ូ អាល់កុល ឬជែលឲ្យបានញឹកញាប់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃវីរុស កូវីដ-១៩ បម្លែងថ្មី ដ៏កាចសាហាវនេះ កុំឲ្យឆ្លងរីករាលដាលក្នុងសហគមន៍យើង។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។