ព័ត៌មានជាតិ

“ទីតាំងល្បែងជល់មាន់អនឡាញ”នៅក្រោយ កងរាជអាវុធហត្ថ ស្រុកមង្គលបូរី កំពុងបើក យ៉ាង​ពេញបន្ទក!!

(បន្ទាយមានជ័យ) ចេញផ្សាយថ្ងៃី១៣ ខែសីហា  ឆ្នាំ២០២៣ ⭕មានទីតាំងហាងកាហ្វេមួយកន្លែង ដែលមានស្លាកយីហោ(សួគ៌ា ចំការកាហ្វេ)​ បង្កប់ល្បែងស៊ីសងមាន់ជល់អនឡាញ​ ដែលស្ថិតនៅ.ក្រោយ កងរាជអាវុធហត្ថស្រុកមង្គលបូរី ដែលកំពុងធ្វើការ ដំណើរការយ៉ាងរលូន….ប្រហែលជាសមត្ថកិច្ចគាត់មើលមិនឃើញហើយមើលទៅ! ទើបបានជាទីតាំងមួយកន្លែងនេះ គ្មានសមត្ថកិច្ចណាចុះបង្ក្រាប .. !សូមបញ្ជាក់ ទីតាំង​នេះ​ ឃុំឬស្សីក្រោយ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ សង្ឃឹមថា.! អាជ្ញាធរ​និង​មានចំណាត់ការ ចុះបង្ក្រាប ល្បែងស៊ីសងក៏ដូចជា ល្បែសុីសងជល់មាន់តាមអនឡាញ និងល្បែងផ្សេងៗទៀត ក្នុងមូលដ្ឋាន ដើម្បីភូមិ-ឃុំមានសុវត្ថិភាពទាំង 7 ចំណុចផងដែរ​ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។