ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ឆៅ វុទ្ធា បាននាំយកភេសជ្ជ: និងថវិកាឧបត្ថម្ភរបស់ ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ ជូនដល់ម្តាយរបស់លោក ជួន រតនាវង្ស (ចៅ វង្ស) កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យខេត្តកំពង់ចាម

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ឆៅ វុទ្ធា ស្នងការរងនគរបាលខេត្តកំពង់ចាម បាននាំយកភេសជ្ជៈ និងថវិកាឧបត្ថម្ភរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ជូនដល់ម្តាយរបស់លោក ជួន រតនាវង្ស (ចៅ វង្ស) មន្ត្រីសាលាខេត្តកំពង់ចាម ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យខេត្តកំពង់ចាម។

ក្នុងឱកាសនោះលោក ជួន រតនាវង្ស តំណាងឱ្យក្រុមគ្រួសារ បានថ្លែងអំណរគុណ និងជូនពរ ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៌ និងជោគជ័យថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំកសាង និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ឱ្យមានការរីកចម្យើនជាលំដាប់។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។