ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានតាមដានបញ្ហាខ្វះខាតទឹកជាប្រចាំ ដោយសារតែឆ្នាំនេះស្រូវបានថ្លៃ ទើបកសិករសម្រុកធ្វើស្រូវប្រាំងលើសផែនការ

(ភ្នំពេញ) ៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានតាមដានបញ្ហាខ្វះខាតទឹកជាប្រចាំ ដោយសារតែឆ្នាំនេះស្រូវបានថ្លៃ
ទើបកសិករសម្រុកធ្វើស្រូវប្រាំងលើសផែនការ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គ្រាន់តែខេត្តពោធិ៍សាត់មួយប៉ុណ្ណោះ ការធ្វើស្រូវប្រាំងមានលើសផែនការរហូតដល់ទៅ ២៧៩% ដែលចំណុចនេះ រាជរដ្ឋាភិបាល ត្រូវតែរកលទ្ធភាពដើម្បីអន្តរាគមន៍ដោះស្រាយបញ្ហាទឹកជូនពួកគាត់។

ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា គោលនយោបាយដាក់ពង្រាយមន្រ្តីកសិកម្ម គឺដើម្បីជួយដល់កសិករទៅលើផ្នែកបច្ចេកទេស ដើម្បីឱ្យពួកគាត់ធ្វើស្រែទទួលបានទិន្នផលខ្ពស់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។