ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាមន អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្ដិ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម ជូនឧត្តមសេនីយ៍ត្រី ថេង ឆេងលីម ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម ជំនួសឧត្តមសេនីយ៍ត្រី សោ សាវឿន

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្ដិ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម ជូនឧត្តមសេនីយ៍ត្រី ថេង ឆេងលីម ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម ជំនួសឧត្តមសេនីយ៍ត្រី សោ សាវឿន ដែលត្រូវបានផ្ទេរភារកិច្ចទៅជាមេបញ្ជាការកង រាជអាវុធហត្ថខេត្តរតនគិរី ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។