ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖​ ក្រុមហ៊ុន Toyota នឹងដំឡើងរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញក្នុងពេលឆាប់ៗខាងមុខនេះ

(ភ្នំពេញ) ៖នៅព្រឹកថ្ងៃព្រហស្បតិ៍​ ទី១ ខែធ្នូ ឆ្នាំ២០២២​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួប១១ឆ្នាំនៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនីបៀ Minebea(Cambodia) របស់ជប៉ុន នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងថា ក្រុមហ៊ុន Toyota នឹងដំឡើងរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខនេះ ដែលសមិទ្ធិផលទាំងអស់នេះ បានកើតឡើងជាបន្តបន្ទាប់ ដោយសារកត្តាសុខសន្តិភាព និងភាពអំណោយផលនៃការវិនិយោគនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមទៀតថា នៅឆ្នាំ២០២៣ខាងមុខនេះ គឺជាឆ្នាំសំខាន់រវាងកម្ពុជា-ជប៉ុន។ សម្តេចប្រកាសថា សម្តេចមានមោទនភាពយ៉ាងខ្លាំង ដែលបានធ្វើការ និងភាពជាដៃគូជាមួយជប៉ុន។​ ហេីយការវិនិយោគនៅកម្ពុជា កត្តាធំបំផុត គឺកត្តាសុខសន្តិភាព។ «គ្មាននរណា ឬបរទេសណាវិនិយោគក្រោមគ្រាប់បែក គ្រាប់ផ្លោងនោះទេ»៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។