ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តព្រៃវែង ចុះសួរសុខទុក្ខ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាជូនរដ្ធបាលស្រុក និងប្រជាពលរដ្ធដែលធ្វើចត្តាឡីស័ក នៅស្រុកពាមរក៌ ដែលពាក់ព័ន្ធ និងអ្នកឆ្លងកូវីដ-១៩ !

(ខេត្តព្រៃវែង) ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត លោកសមាជិកក្រុមប្រឹក្សាខេត្ត និងលោក ឌុច គន្ធា អភិបាលរងខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និង ថវិកាជូនដល់រដ្ឋបាលស្រុក និងប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កនៅស្រុកពាមរក៍ ដែលពាក់ព័ន្ធ និងអ្នកឆ្លងកូវីដ១៩ ។ សម្ភារៈ និងថវិកាជូនសាលាស្រុកពាមរក៍រួមមានអង្ករ១.៥០០គីឡូក្រាម មី១២៥កេស ទឹកសុទ្ធ១០០យួរ ម៉ាស់៥៧ប្រអប់ ជែល២កេស និងថវិកា៥០០.០០០រៀល ជូនរដ្ឋបាលឃុំចំនួន៤ ថវិកា៣.០០០.០០០រៀល ជូនអ្នកប្រចាំការគោលដៅហាមឃាត់៣គោលដៅថវិកា៨០០.០០០រៀល ជូនប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័ក២៧នាក់ម្នាក់ៗមី១កេស ទឹកសុទ្ធ១យួរថវិកា២០.០០០រៀល សរុបថវិកាអស់ចំនួន៥.២០០.០០០រៀល ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។