ព័ត៌មានជាតិ

វង់បៀរ និងអាប៉ោង ស្ថិតនៅភូមិគីឡូ ឃុំត្រែង ស្រុករតនមណ្ឌល កំពុងបើកលេងដោយសេរី អាជ្ញាធរមិនបង្ក្រាប!

(បាត់ដំបង) ៖ ក្រុមប្រជាពលរដ្ឋខ្មែរ ពេលខ្លះផង ជាអ្នកញៀនល្បែងស៊ីសង ទាំងអ្នកមានធន ធានច្រើន និងអ្នកមានធនធានតិចតួចមកពីគ្រប់ទិសទី នាំគ្នាសម្រុក ចូលលេងអាប៉ោង យ៉ាងគគ្រឹកគគ្រេង។ វង់ល្បែងអាប៉ោងនេះ ស្ថិតនៅភូមិគីឡូ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ខណៈសមត្ថកិច្ចជំនាញពាក់ព័ន្ធ នាំគ្នារក្សាភាពស្ងៀមស្ងាត់ ដោយមិនចាត់ការទៅលើម្ចាស់ទីតាំង និងអ្នកញៀនល្បែងទាំងនោះសោះឡើយ..!។

បើតាមសេចក្តីរាយការណ៍ថា ម្ចាស់ទីតាំងឈ្មោះតាទាង វង់ល្បែងអាប៉ោង កំពុងបើកលែងយ៉ាងគគ្រឹកគគ្រេង ដោយអត់ខ្លាច អត់ខ្វល់សមត្ថកិច្ចខាងណាមកចាប់ព្រោះអ្ន្កកបើកបានប្រាប់ថា សែនព្រេនជូនអាជ្ញាធរនិងសមត្ថកិច្ចរួចរាល់ហើយ..!។

ទីតាំងខាងលើនេះមានមេវង់ល្បែងឈ្មោះតាទាង នេះបើយោងតាមការអះអាងពីប្រជាពលរដ្ឋបានបញ្ជាក់ថា ល្បែងអាប៉ោងនេះ លេងចាញ់ឈ្នះក្នុងមួយ ថ្ងៃរាប់មុឺនសែនបាត រាប់ពាន់ មុឺនដុល្លារ អ្នកខ្លះចាញ់ដាក់បញ្ចាំថែមទៀតផង។

មេវង់ល្បែងឈ្មោះ(តាទាង)នេះ ជំនាញខាងគៀងគរពលរដ្ឋ មកពីគ្រប់ទិសទីឲ្យចូលទៅលេងល្បែងអាប៉ោងល្បែងស៊ីសង នៅភូមិគីឡូ ឃុំត្រែង ស្រុករតនមណ្ធខេត្តបាត់ដំបង មួយនេះ ដោយធានាសុខសុវត្ថិភាពថា គ្មានសមត្ថកិច្ចណាហ៊ានទៅរំខានឬបង្ក្រាបឡើយ ព្រោះគេមានការអនុញ្ញាតត្រឹមត្រូវ អស់ហើយ។

ប្រជាពលរដ្ឋរស់នៅភូមិគីឡូ ឃុំត្រែង ស្រុករតនមណ្ឌល រិះគន់ថា មិនគួរណាអាជ្ញាធរ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធខេត្តបាត់ដំបង បណ្តែតបណ្តាយឲ្យពលរដ្ឋ ចូលទៅលេងអាប៉ោង យ៉ាងគគ្រឹកគគ្រេង បែបអនាធិប តេយ្យ យ៉ាងនេះទេ ព្រោះវាផ្ទុយនឹងគោល នយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ ពាក់ព័ន្ធនឹងវង់អាប៉ោងខាងលើ បើកដំណើរការដោយរហូត..!។

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើក៏ដូចជាអ្នកភូមិក្បែរខាង កំពុងតែមានការភ័យខ្លាចយ៉ាងខ្លាំង ចំពោះទីតាំងល្បែងស៊ីសងអាប៉ោងមួយនេះ ដែលកំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងភ្នាល់ដាក់លុយជាហេតុបង្កឲ្យមានជំលោះទាស់ទែងគ្នា ក្នុងគ្រួសារ មានអំពើឆក់ប្លន់ និងអសន្តិសុខផ្សេងៗជាដើម។ ប្រជាពលរដ្ឋក៏បានស្នើសុំលោក អភិបាលស្រុករតនមណ្ឌល និង​ លោក អធិការនគរបាលស្រុករតនមណ្ឌល ជួយចាត់វិធានការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។