ព័ត៌មានជាតិ

សម្តេចតេជោប្រកាសថា សម្តេចមិនស្នើអាមេរិកមានវិធានការ ចំពោះជនគប់ស្បែកជើងដាក់សម្តេចនោះទេ

(ភ្នំពេញ) ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចមិនស្នើអាមេរិកមានវិធានការ ចំពោះជនគប់ស្បែកជើងដាក់សម្តេចនោះទេ តែសម្តេចចង់ឃើញវិធានការ របស់អាមេរិកចំពោះករណីនោះ។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៌អន្តរជាតិជ្រោយចង្វា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចបញ្ជាក់ថា «បើអាមេរិកចាត់ទុករឿងនោះជាសិទ្ធិបញ្ចេញមតិ ឬជារឿងធម្មតានោះ រឿងដដែលនោះវានឹងកើតឡើងនៅប្រទេសដទៃ ទូទាំងពិភពលោក»៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។