ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត អញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង ១០០ថ្ងៃ លោកស្រី ប៊ុន ឧត្ដមចរិយា

(កំពង់ចាម) :នៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមដំណើរដោយ សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត អញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង ១០០ថ្ងៃ លោកស្រី ប៊ុន ឧត្ដមចរិយា កូនស្រីរបស់លោក ប៊ុន ដារ៉ា ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកំពង់ចាម ដែលបានទទួលមរណៈភាព នៅថ្ងៃចន្ទ ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃ ទី២៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២:៥៥ នាទី រសៀល ក្នុងជន្មាយុ ២២ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានសព ស្ថិតក្នុងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំខេត្ត បានឧន្ទិសបួងសួងសុំឲ្យវិញ្ញាណក្ខន្ធសព លោកស្រី ប៊ុន ឧត្ដមចរិយា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លៀតឡើយ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។