ព័ត៌មានជាតិ

ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ចាមអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ លើកផែនការផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា

(កំពង់ចាម) ៖នៅទីស្នាក់គណបក្សខេត្តកំពង់ចាម នាព្រឹកថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះជួយក្រុងកំពង់ចាម និង ឯកឧត្តម ខ្លូត ផន អនុប្រធានគណៈប្រចាំការបក្សខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ លើកផែនការផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ចាម និងដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រធាន-អនុប្រធានក្រុមការងារចុះជួយក្រុងស្រុកទាំង១០ គណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធាន អនុប្រធានគណបក្សក្រុង ស្រុកទាំង១០ រួមនឹងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។