ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី៣៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

(កំពង់ចាម) :នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិគណៈអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកំលាំងទាំងបី មន្ទីរ វិស័យជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

*សម្រាប់របៀបវារៈនៃកិច្ចប្រជុំ

១- ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម

២- ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅការងារប្រចាំខែសីហា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។

៣- ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាង ស្ដីពីការរៀបចំគម្រោងចំណូលចំណាយថវិកាឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម។
៤- បញ្ហាផ្សេងៗ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។