ព័ត៌មានជាតិ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចូលរួមព្រះរាជពិធីបូជា ព្រះសពសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ

(ភ្នំពេញ) :សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញចូលរួមព្រះរាជពិធីបូជាព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅព្រះមេរុ មុខវត្តបទុមវត្តី ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមព្រះរាជាធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ ព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានយាងសោយព្រះទិវង្គត កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសបារាំងវេលាម៉ោង ៣:៤០នាទី ម៉ោងនៅកម្ពុជា ក្នុងព្រះជន្ម៧៧ព្រះវស្សា។
សូមបួងសួងដល់ព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ សូមព្រះអង្គយោងទៅកាន់ព្រះសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។