ព័ត៌មានជាតិ

ចុះបង្ក្រាបក្រុមអ្នកញៀនល្បែងសុីសង ខុសច្បាប់នៅក្នុងស្រុករុក្ខគីរី និងឃាត់ខ្លួនបានចំនួន០៦នាក់ទៀត (វីដេអូ)

(បាត់ដំបង) លោកវរសេនីយ៍ឯក ឈឿន គឹមសុង ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ។

👮 ដោយអនុវត្តន៍​តាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ នៅ​ថ្ងៃទី​ ២៩​ ខែ​ សីហា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១៤:៤២​ នាទី​ នៅ​ចំណុច​ភូមិ​តាព្រាត​ ឃុំ​មុខរាហ៍​ ស្រុក​រុក្ខគីរី​ ខេត្តបាត់ដំបង​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​​ កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ ល្បែងស៊ីសង​ (​ ភ្នាល់​អាប៉ោង​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​មនុស្ស​ចំនួន​ ០៦​ នាក់​ មក​កាន់​ស្នងការដ្ឋាន​ ។

1️⃣ ឈ្មោះ​ យឹម​ សារ៉េត​ ហៅ​ សួន​ ប៉ារ៉ា​ ភេទប្រុស​ អាយុ​ ៥៨​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ស្វាយអាត់​ ឃុំ​ស្នាមព្រះ​ ស្រុក​បាកាន​ ខេត្ត​ពោធិ៍សាត់​ ។
2️⃣ ឈ្មោះ​ ឈឺន​ រ៉ាង​ ភេទប្រុស​ អាយុ​ ៤៩​ ឆ្នាំ​ មានទីលំនៅ​ភូមិ​តាព្រាត​ ឃុំ​មុខរាហ៍​ ស្រុក​រុក្ខគីរី​ ខេត្តបាត់ដំបង​ ។
3️⃣ ឈ្មោះ​ ស៊ីម​ អូន​ ភេទ​ប្រុស​ អាយុ​ ៦២​ ឆ្នាំ​ មានទីលំនៅ​ភូមិ​មុខរាហ៍​ ឃុំ​មុខរាហ៍​ ស្រុក​រុក្ខគីរី​ ខេត្តបាត់ដំបង​ ។
4️⃣ ឈ្មោះ​ យិន​ ង៉ែត​ ភេទប្រុស​ អាយុ​ ៦៣​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រៃវាំង​ ឃុំ​តាលោ​ ស្រុក​តាលោសែនជ័យ​ខេត្ត​ពោធិ៍សាត់​ ។
5️⃣ ឈ្មោះ​ នួន​ គោ​ ភេទប្រុស​ អាយុ​ ៥៥​ ឆ្នាំ​ មានទីលំនៅ​ភូមិ​តាព្រាត​ ឃុំ​មុខរាហ៍​ ស្រុក​រុក្ខគីរី​ ខេត្តបាត់ដំបង។
6️⃣ ឈ្មោះ​ សយ​ សុផល​ ភេទប្រុស​ អាយុ​ ៥៤​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ក្តី​ស្នួល​ ឃុំ​ត្រពាំង​ជង​ ស្រុក​បាកាន​ ខេត្ត​ពោធិ៍សាត់​ ។

📍 វត្ថុតាង​ដកហូត​រួម​មាន​ ៖​
-​ មេ​អាប៉ោង​ ចំនួន​ ០១​ គ្រាប់​
-​ ចាន​សម្រាប់​បង្វិល​មេអាប៉ោង​ ចំនួន​ ០២​
-​ ផ្តិល​ជ័រ​ សម្រាប់​គ្រប​អាប៉ោង​ ចំនួន​ ០១​
-​ ធុង​ជ័រ​ដាក់​ដី​ សម្រាប់​ទ្រ​ចាន​អាប៉ោង​ចំនួន​ ០១​
-​ កម្រាល​សម្រាប់​ចាក់​អាប៉ោង​ ចំនួន​ ០១​
-​ ម៉ូតូ​ចំនួន​ ០២​ គ្រឿង​

​ បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​តែ​ធ្វេីការ​កសាង​សំណុំ​រឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។