ព័ត៌មានជាតិ

គណៈកម្មាធិការ ស.អ.ក ខេត្តព្រៃវែង បាននាំយកថវិកាប្រគល់ជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជនកម្ពុជាចំនួន ០២ គ្រួសារ

(ព្រៃវែង) ៖ នាព្រឹកថ្ងៃអង្គារ ១ កើត ខែចេត្រ ឆ្នាំថោះ បព្ចាស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០២៤ ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ន រស់ តំណាងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ចូលរួមរំលែកទុក្ខ និងនាំយកថវិកាប្រគល់ជូនដល់គ្រួសារ នៃសពសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង ចំនួន ០២ គ្រួសារ ទី១ ឈ្មោះ ឃុន វ៉ាន់ហ៊ាន អត្តលេខ RA 12002891 មុខសញ្ញាជនពលី ស្ថិតនៅភូមិពោធិ៍ចិន្តាំ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង, ទី២ ឈ្មោះ អ៊ុំ ឆាន អត្តលេខ HC 78000027 មុខសញ្ញាជនពិការ ស្ថិតនៅភូមិពោធិ៍ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ។

អតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា គឺជាវីរបុរសជាតិ ដែលមានស្នាដៃរួមចំណែកកសាង បម្រើបុព្វហេតុជាតិ នឹងបំពេញភារកិច្ចអភិវឌ្ឍន៍ជាតិ មាតុភូមិដោយបានតស៊ូលះបង់ ធ្វើពលិកម្មយ៉ាងលំបាកលំបិន នាំមកនូវ សុខសន្តិភាព ស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងវឌ្ឍនភាពសង្គមដូចសព្វថ្ងៃ ។ បើទោះបីជាលោកបានទទួលមរណៈភាពក៏ពិតមែន ប៉ុន្តែកេរ្តិ៍ឈ្មោះ កិត្តិយស និងស្នាដៃ ក្នុងនាមជាអ្នកស្នេហាជាតិមាតុភូមិ នៅតែបន្តមាន និងបន្សល់ទុកដល់កូនខ្មែរជំនាន់ក្រោយ ដឹងគុណ ចងចាំជានិច្ច គ្មានថ្ងៃបំភ្លេចបានឡើយ ៕ដោយជុំ ចន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។