ព័ត៌មានជាតិ

ក្រុមការងារ ប្រគល់អំណោយរបស់ឯកឧត្តម ស សុខា មកជូនគណ:គ្រប់គ្រងអនុវិទ្យាល័យក្រាំងត្រយង និងប្រជាពលរដ្ឋក្នុងស្រុកពាមជរ !

(ព្រៃវែង) ៖ ឯកឧត្តម ស សុខា រដ្ធលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះលោក ឈឹម ផាន់ណា ប្រធានក្រុមការងារ ស.ស.យ.ក. ចុះជួយស្រុកពាមជរ និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា និងក្រុមគ្រួសារ ប្រគល់ជូនគណៈគ្រប់គ្រងអនុវិទ្យាល័យក្រាំងត្រយង និងពុកម៉ែ បងប្អូនប្រជាពលរដ្ឋជួបការលំបាកផ្នែកជីវភាព ចំនួន ៥គ្រួសារ ក្នុងឃុំក្រាំងត្រយង ស្រុកពាមជរ ។

អំណោយឯកឧត្តម ស សុខា និងក្រុមគ្រួសារ ដែលលោក ឈឹម ផាន់ណា និងក្រុមការងារ ប្រគល់ជូនឱកាសនោះ រួមមាន ៖
១. សម្រាប់អនុវិទ្យាល័យក្រាំងត្រយង ទទួលបានម៉ាសការពារ ចំនួន ៥ ០០០ម៉ាស, អាល់កុល ចំនួន ៩០លីត្រ និងទឹកបរិសុទ្ធ ចំនួន ៥០យួរ ។

២. សម្រាប់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំង ៥គ្រួសារ ក្នុង ១គ្រួសារៗ ទទួលបានអង្ករ ចំនួន ២៥គីឡូក្រាម, មី ចំនួន ១កេស, ប្រេងឆា ចំនួន ១ដប, ទឹកត្រី ចំនួន ១យួរ, ទឹកស៊ីអ៊ីវ ចំនួន ១យួរ និងថវិកា ចំនួន ៤ម៉ឺនរៀល ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។