ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូណ៌សម្ពោធផ្សារទំនើប សុីត្រា សាខាខេត្តកំពង់ចាម

(កំពង់ចាម) រសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដោយឯកឧត្តមប្រធានសាលាដំបូងខេត្ត អភិបាលរងខេត្ត និងសហការី ព្រមទាំងភ្ញៀវកិត្តិយស  បានអញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពសក្នុងពិធីកាត់ខ្សែបូណ៌សម្ពោធផ្សារទំនើប សុីត្រា (សាខាកំពង់ចាម) ដែលមានទីតាំងស្ថិតនៅភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម ។

គូរបញ្ជាក់ថា ផ្សារទំនើប សុីត្រា គ្រប់គ្រងដោយ លោក ង៉ូវ សេរីរ័ត្ន និងលោកស្រី សេង បូទុម ដែលគិតមកដល់ឆ្នាំ២០២១ នេះ ផ្សារទំនើបសុីត្រា បង្កើតបានសាខាចំនួន៤ ហើយក្នុងក្របខណ្ឌទូទាំងប្រទេស ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។