ព័ត៌មានជាតិ

សមាជិករដ្ឋសភាមណ្ឌលខេត្តព្រៃវែង និងជាក្រុមការងារចុះជួយស្រុកពាមជរ ចុះពិនិត្យស្តារប្រឡាយ១ខ្សែប្រវែង២៥៦១ម៉ែត្រ ដើម្បីសង្គ្រោះស្រូវប្រាំងប្រមាណជាង ២៥០ហិចតា

(ព្រៃវែង) ៖ នៅរសៀលថ្ងៃទី២១ ខែមេសា​ ឆ្នាំ២០២៣នេះ​ ឯកឧត្តម ពេជ្រ​ ជីវ័ន និង​ ឯកឧត្តម ឡុង​ ប៊ុន្នី​ សមាជិករដ្ឋសភាមណ្ឌលព្រៃវែង និងជាក្រុមការងារចុះជួយស្រុកពាមជរ​ ខេត្តព្រៃវែង រួមដំណើរដោយគណៈអភិបាលស្រុក, ក្រុមប្រឹក្សាឃុំកោះចេក, ឃុំស្វាយភ្លោះ, មេភូមិមានជ័យ, មេភូមិបង្អែក​ រួមិជាមួយប្រជនៃភូមិទាំងពីរបានចុះពិនិត្យការស្តារប្រឡាយមួយខ្សែប្រវែង២៥៦១ម៉ែត្រ, មាត់ប្រឡាយ៥ម៉ែត្រ​, ជម្រៅ៤ម៉ែត្រ ទៅ ៦ម៉ែត្រ​ យកទឹកពីទន្លេតូច​ ដេីម្បីសង្គ្រោះស្រូវប្រាំងប្រមាណជាង២៥០ហិកតា, ដោយចំណាយថវិការ ៣៨លានរៀល៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។