ព័ត៌មានជាតិ

ឆ.ក់​កាបូប​ស្ត្រី​ម្នាក់​បាន​សម្រេច ទាំងព្រលឹមនៅក្រុង​បាត់ដំបង!

(បាត់ដំបង) ​៖ ស្ត្រី​ម្នាក់​ត្រូវ​ចោរ​ជិះ​ម៉ូតូ​តាម​«​ឆក់​យក​កាបូប​លុយ ​និង​ទូរស័ព្ទ​»​ បាន​សម្រេច​ទាំង​ព្រឹក ពេល​គាត់​កំពុង​ជិះ​ម៉ូតូ​តាម​ដងផ្លូវ កាលពី​វេ​លា​ម៉ោងជាង​៥​ព្រឹក​ថ្ងៃ​ទី២៣ មីនា ត្រង់​ចំណុច​ភូមិ​ដំណាក់​ហ្លូ​ង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង រីឯ​សមត្ថកិច្ច​បាន​ត្រិ​ម​ឆែក​ពិនិត្យ​មើល​សកម្មភាព​ចោរ ក្នុង​កាមេរ៉ា​សុវត្ថិភាព​ដូច​មុន​ៗ​តែ​ប៉ុណ្ណោះ​។

តាម​ប្រភព​ព័​ត៌មានបាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​ក្រុម​ចោរ​ជិះ​ដេញ​តាម​ឆក់​យក​កាបូប​លុយ​នោះ ឈ្មោះ ហៃ ជូ ភេទស្រី អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ជិះ​ម៉ូតូ​ម៉ាក​ស្គូពី ​។ ដោយឡែក ជន​ដៃដល់​មាន​គ្នា​ពីរ​នាក់ ជិះ​ម៉ូតូ​ម៉ាក​ស្គូពី​ដែរ ហើយ​បាន​ជិះ​តាម​ពីក្រោយ​ជន​រង​គ្រោះ រហូត​ដល់​ចំណុច​ខាងលើ ក៏​លូកដៃ​ «​ឆក់​»​ យក​កាបូប​គាត់ រួច​ជិះ​គេចខ្លួន​ចូល​ក្រុង បាន​ស្ងាត់ឈឹង​ភ្លាម​រំពេច បាន​ត្រឹម​បន្សល់​ទុក​នូវ​សកម្មភាព​«​ឆក់​» ជាប់​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព ដែល​ប្រជាពលរដ្ឋ​បំពាក់​នៅ​តាម​ដងផ្លូវ​។

នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព គេ​ពិនិត្យ​ឃើញ​សកម្មភាព​ក្រោម​ចោរ បាន​ជិះ​ម៉ូតូ​តាម​ពីក្រោយ​ស្ត្រី​រង​គ្រោះ ដែល​ទំនង​ជន​រង​គ្រោះ​មិន​បាន​ចាប់​អារ​ម្ម​ណ៍​ទេ​។ ពេល​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​គេ​ឃើញ​ក្រុម​ចោរ​បាន​បន្ថែម​ល្បឿន​ម៉ូតូ​បន្តិច​។ លុះ​ជិះ​ទន្ទឹម​​នឹង​ជន​រង​គ្រោះ ជន​ដៃដល់​ក៏​លូកដៃ​
«​ឆក់​យក​កាបូប​» បាន​សម្រេច រួច​បន្ថែម​ល្បឿន​កាន់តែ​លឿន​ឆ្ពោះ​ចូល​ក​ក្នុង​ក្រុង​បាត់​ភ្លាម​តែ​ម្ដង​។

បើ​តាម​ក្រុម​គ្រួសារ​ជន​រង​គ្រោះបាន​ប្រាប់​ថា ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ទើបបាន​ប៉ុន្មាន
​រយៈ​ម៉ែត្រ​ប៉ុណ្ណោះ​។ គេ​អាច​សន្និដ្ឋាន​បាន​ថា ទំនង​ក្រុម​ចោរ​បាន​ជិះ​តាម​ជន​រង​គ្រោះ ចាប់តាំងពី​ជន​រង​គ្រោះ​ជិះ​ចេញពីផ្ទះ​ម្លេះ លុះ​ជិះ​តាម​ដល់​ចំណុច​ខាងលើ ទើប​ធ្វើ​សកម្មភាព​«​ឆក់​»​តែ​ម្ដង​។

ក្រុម​គ្រួ​សារបាន​ប្រាប់​ថា ជន​រង​គ្រោះ​បាន​បាត់​អស់ប្រាក់​ចំនួន​៦០​ម៉ឺន​រៀល និងទូរស័ព្ទ​ចំនួន​០២​
គ្រឿង ម៉ាក​សាំ​សុង និងម៉ាក​សូ​នី ដែល​ទុក​រួម​គ្នា​នៅ​ក្នុង​កាបូប​របស់​គាត់​។ សូម​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី២២ មី​នា ក្រុម​ចោរ​ញី​ឈ្មោល​ចំនួន​០២​នាក់ បាន​ធ្វើ​សកម្មភាព​បន្លំ​ចូល​លួច​យក​លុយ​អស់​ចំនួន​ជាង​៦​ពាន់​ដុល្លា​អា​មេ​រិ​ក នៅ​ក្នុងផ្ទះ​វេ​ល​លុយ​«​ទ្រូ​ម៉ា​នី​»​មួយ​កន្លែង នៅ​ភូមិ​នំក្រៀប សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ដោយ​ក្រុម​ចោរ​នេះ​បន្សល់​ទុក​តែ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ប៉ុណ្ណោះ នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព ដូច​ករណី​ឆក់​ខាងលើ​នេះ​ដែរ​។

សមត្ថកិច្ច​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ ដើម្បី​សាកសួរ​ជន​រង​គ្រោះ តែ​រហូត​ដល់​ពេល​នេះ​នៅ​គ្មាន​តម្រុយ​ពីមុខ​សញ្ញា​ចោរ​ញី​ឈ្មោល​នេះ​ដដែល​។ រីឯ​មុខសញ្ញា​ក្រុម​ចោរ​ធ្វើ​សកម្មភាព​«ឆ​ក់​
កាបូប​» ខាងលើ​នេះ ក៏​មិន​ខុស​គ្នា​ដែរ សមត្ថកិច្ច​បាន​ត្រិ​ម​ចុះ​ពិនិត្យ​មើល​សកម្មភាព​ក្រុម​ចោរ តែ​ការ​កំណត់​នូវ​មុខសញ្ញា​សារ៉ូ​….. បាន​ត្រិ​ម​តែ​ប្រើ​ពាក្យ​ថា «​កំពុងធ្វើការ​ស្រាវជ្រាវ​» ដូច​ករណី​មុន​ៗ​ដដែល​៕ដោយព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។