ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ១៧៩នាក់, ជាសះស្បើយចំនួន ១,៤៩៩នាក់ កំពុងព្យាបាលចំនួន ១,១១៩នាក់ និងស្លាប់ចំនួន ០១នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)

(ខេត្តព្រៃវែង) នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២១ នេះរដ្ឋបាលខេត្តព្រៃវែង ឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៧៩នាក់, ជាសះស្បើយចំនួន ១,៤៩៩នាក់ កំពុងព្យាបាលចំនួន ១,១១៩នាក់ និងស្លាប់ចំនួន ១នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១៣ មកពីខេត្តស្វាយរៀង ១៤នាក់ មកពីខេត្តតាកែវ ២នាក់ មកពីខេត្តកណ្ដាល ១នាក់ មកពីខេត្តត្បូងឃ្មុំ ១នាក់ និងមកពីខេត្តកំពង់ធំ ១នាក់ ដូចខាងក្រោម:

១- ក្រុងព្រៃវែង ចំនួន ​៧នាក់
២- ស្រុកកំចាយមារ ចំនួន ​៦៨នាក់
៣-ស្រុកបាភ្នំ ចំនួន ​៣៣នាក់
៤- ស្រុកព្រះសេ្ដច ចំនួន​ ១៧នាក់
៥- ស្រុកមេសាង ចំនួន​ ១១នាក់
៦- ស្រុកពាមរក៍ ចំនួន ៦នាក់
៧- ស្រុកស្វាយអន្ទរ ចំនួន ៤នាក់
៨- ស្រុកពោធិ៍រៀង ចំនួន ៣នាក់
៩- ស្រុកពារាំង ចំនួន ៣នាក់
១០-ស្រុកកញ្ច្រៀច ចំនួន ៣នាក់
១១-ស្រុកពាមជរ ចំនួន ២នាក់
១២-ស្រុកកំពង់ត្របែក ចំនួន ២នាក់
១៣-ស្រុកសុីធរកណ្ដាល ចំនួន ១នាក់
១៤-មកពីខេត្តស្វាយរៀង ចំនួន ១៤នាក់
១៥-មកពីខេត្តតាកែវ ចំនួន ២នាក់
១៦-មកពីខេត្តកណ្ដាល ចំនួន ១នាក់
១៧-មកពីខេត្តត្បូងឃ្មុំ ចំនួន ១នាក់
១៨-មកពីខេត្តកំពង់ធំ ចំនួន ១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ១៧៩នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។
៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
– កុំប៉ះពាល់គ្នា

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។