ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញចុះត្រួតពិនិត្យទីតាំងដាក់ប៉ារ៉ាស់ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលពីបណ្តាខេត្តជាប់ព្រំដែន

(ខេត្តព្រៃវែង) រសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងឯកឧត្តម អភិបាលរងខេត្ត ព្រមទាំងលោក​ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ជាពិសេសលោក​ប្រធានមន្ទីរសុខាភិបាល កងកម្លាំងទាំងបី បានចុះត្រួតពិនិត្យមេីលទីតាំងដាក់ប៉ារ៉ាស់ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលពីបណ្តាខេត្តជាប់ព្រំដែន ជាមួយថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានក្នុងស្រុកចំនួន៣គឺ ស្រុកសុីធរកណ្ដាល ស្រុកពារាំង និងស្រុកពោធិ៍រៀង ដែលមានព្រំប្រទល់ជាប់និងខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តកណ្ដាល។

អំណោយដែលនាំមកនាពេលនេះ សម្រាប់ស្រុកនីមួយៗរួមមាន:
– ថវិកាសម្រាប់ពេទ្យប្រចាំការ យោធា នគរបាល កងរាជអាវុធហត្ថ មន្រ្តីរដ្ឋបាល និងប្រជាការពារ
– ទឹកសុទ្ធ មី ម៉ាស់ អាល់កុល ត្រីខ និងទឹកក្រូចfuze

ជាទីបញ្ចប់ ឯកឧត្ដម​ អភិបាល​ខេត្ត​ សូមជូនពរដល់ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូពេទ្យនៅជួរមុខទាំងអស់ ជាពិសេសប្រជាពលរដ្ឋទាំងមូល ជួបនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺដ៏កាចសាហាវកូវីដ-១៩មួយនេះ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។