ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យកងកម្លាំង និងប្រគល់នូវសម្ភារ:ថវិកា និងគ្រឿងឧបរភោគ បរិភោគរបស់រដ្ធបាលខេត្តកំពង់ចាមជូនដល់ក្រុមការងារដែលឈរជើងនៅព្រំប្រទល់ចំនុចគល់ស្ពាន គីហូ្សណា

(កំពង់ចាម) អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីអញ្ជើញចុះពិនិត្យកម្លាំង និងប្រគល់នូវសម្ភារៈ, ថវិកា , និងគ្រឿងឧបភោគបរិភោគ របស់រដ្ឋបាលខេត្តកំពង់ចាម ជូនដល់ក្រុមការងារដែលឈរជើងនៅព្រំប្រទល់ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ចំនុចគល់ស្ពាន គីហ្សូណា រួចមក ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានបន្តអញ្ជើញចុះពិនិត្យ និងផ្តល់ជូននូវការឧបត្ថម្ភរបស់រដ្ឋបាលខេត្តដល់កម្លាំងដែកឈរជើងនៅលើគោលគោលផ្សេងទៀត រួមមាន÷ គោលដៅព្រំប្រទល់ ស្រុកបាធាយ ខេត្តកំពង់ចាម និងស្រុកមុខកំពូល​ ខេត្តកណ្តាល នៅលើកំណាត់ផ្លូវជាតិលេខ៦។

នៅក្នុងឳកាសនោះ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថមដល់ក្រុមគោលដៅខាងលើរួមមាន៖
-អង្ករ១០០ គីឡូ​ក្រាម -ម៉ាស់​១,០០០ មម៉ាស់ -ទឹកជេលលាដៃ១០ ដប -មី៥ កេស -ទឹកបរិសុទ្ធ​៥កេស -ឧបករណ៍​វ៉ាសកម្តៅមួយគ្រឿង និងថវិកា​ចំនួន០១ លានរៀល។

បន្ទាប់មកឯកឧត្តម អភិបាលខេត្ត បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងឈរជើង នៅព្រំប្រទល់ ខេត្តកំពង់ចាម និងខេត្តកំពង់ធំ ចំនុចស្រុកជើងព្រៃ និងស្រុកតាំងគោក ខេត្តកំពង់ធំ នៅលើកំណាត់ផ្លូវជាតិលេខ៦។

គួរបញ្ជាក់ថា គោលដៅ​ដែលបានបិទរវាងខេត្ត​ និងខេត្ត ក្នុងភូិ
មិសាស្ត្រ ខេត្តកំពង់ចាម​ សរុបចំនួន២៣ គោលដៅ។ ចៅ វង្ស i.k.

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។