ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យមើលការរៀបចំជួសជុលកែលម្អ និងបំពាក់បរិក្ខារផ្សេងៗ បម្រើឲ្យកន្លែងសម្រាក និងព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល របស់រដ្ឋបាលខេត្ត

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារខេត្ត -អាជ្ញាធរមូលដ្ឋាន រួមនិងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលការរៀបចំជួសជុលកែលម្អ និងបំពាក់បរិក្ខារផ្សេងៗ បម្រើឲ្យកន្លែងសម្រាក និងព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល របស់រដ្ឋបាលខេត្ត ជំនួសឲ្យវិទ្យល័យ ព្រះសីហនុ ដែលនឹងប្រគល់ឲ្យមន្ទីរអប់រំយុវជន និងកីឡា ដើម្បីដាក់ឲ្យដំណើរការបង្រៀន និងសិក្សារៀនសូត្រឡើងវិញ នាពេលឆាប់ៗខាងមុខ ដែលគិតមកដល់ពេលនេះ សំណង់ខាងលើសម្រេចការជួសជុល និងកែលម្អបានប្រមាណជាង៥០ ភាគរយហើយ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។