ព័ត៌មានជាតិ

លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា អញ្ជើញសួរសុខទុក្ខ និងនាំអំណោយផ្ដល់ជូនក្រុមគ្រូពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ នៅមន្ទីពេទ្យមេគង្គកំពង់ចាម

(កំពង់ចាម) លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម ព្រមទាំងសមាជិកា នៅរសៀលថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញសួរសុខទុក្ខ និងនាំអំណោយផ្ដល់ជូនក្រុមគ្រូពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ នៅមន្ទីពេទ្យមេគង្គកំពង់ចាម ។

ដើម្បីជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ ដែលជាទ័ពជួរមុខ កំពុងសកម្មមមាញឹកព្យាបាលអ្នកជំងឺកូវីដ១៩ នៅមន្ទីពេទ្យមេគង្គកំពង់ចាម លោក ជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម ព្រមទាំងសមាជិកា បានអញ្ជើញចុះសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យមេគង្គកំពង់ចាម ។ ទន្ទឹមនឹងការចុះសំណេះសំណាលប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅនេះ លោកជំទាវប្រធាន និងក្រុមការងារបាននាំមកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងភេសជ្ជៈមួយចំនួន ផ្ដល់ជូនដល់ក្រុមគ្រូពេទ្យផងដែរ ។

ជាមួយគ្នានោះផងដែរ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមេគង្គកំពង់ចាម បានសម្ដែង នូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដាព្រមទាំងក្រុមការងារទាំងអស់ ដែលបានយកចិត្តទុកដាក់ចំពោះក្រុមគ្រូពេទ្យនាពេលនេះ ។ sam phalla

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។