ព័ត៌មានជាតិ

សិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលពង្រឹងសមត្ថភាព ស្តីពីដំណើរការ និងនីតិវិធីទទួលបានឥណទានក្រោមក្របខណ្ឌគម្រោងប្រកួតប្រជែងខ្សែច្រវ៉ាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម(ACSEP)សមាសភាពទី១

(ភ្នំពេញ) ៖ យោងតាមព័ត៌មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ លោក ឆេង វិបុលរិទ្ធ ប្រធានគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលពង្រឹងសមត្ថភាព ស្តីពីដំណើរការ និងនីតិវិធីក្នុងការទទួលបានឥណទានក្រោមក្របខណ្ឌគម្រោង
ដែលរៀបចំឡើងនៅសាលប្រជុំសាលាខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីឯកឧត្ដមអភិបាលរងនៃគណៈអភិបាលខេត្ដព្រះវិហារ ឯកឧត្ដមតំណាងក្រសួងអភិវឌ្ឍន៍ជនបទ មន្រ្ដីបង្គោលធនាគារអភិវឌ្ឍន៍ជនបទ និងធនាគារស្ថាបនា មន្រ្ដីជំនាញមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រះវិហារ ប្រធានឬតំណាងសហគមន៍កសិកម្ម សិប្បកម្មកសិកម្ម សហគ្រាសផលិត និងកែច្នៃផលិតផលកសិកម្ម និងសម្ព័ន្ធសមាគមន៍អ្នកផលិតផលកសិកម្ម សរុបចំនួន ៨០នាក់។

គោលបំណងនៃសិក្ខាសាលាផ្សព្វផ្សាយគឺ៖
១). ផ្ដល់ព័ត៌មានអំពីគម្រោងផ្ដល់ប្រាក់កម្ចីរបស់គម្រោង ACSEP សមាសភាគទី១ ដល់សហគ្រាសផលិត និងកែច្នៃផលិតផលកសិកម្ម និងសហគមន៍កសិកម្មដែលមានក្នុងបញ្ជីក្រុមគោលដៅ
២). នីតិវិធីដែលអាចទទួលបានប្រាក់កម្ចីដល់សហគ្រាសផលិត និងសហគមន៍កសិកម្មដែលមានបំណងស្វែងរកទុនគាំទ្រផែនការអាជីវកម្ម
៣). លក្ខខណ្ឌតម្រូវនានាអំពីការទទួលបានសិទ្ធិក្នុងកាដឹកនាំក្រុមការងារនៃអង្គភាពគ្រប់គ្រងគម្រោង ភ្នាក់ងារអនុវត្តគម្រោងនៃសមាសភាគទី២ (PIU2) ទីប្រឹក្សាអនុវត្តគម្រោង (PIC) និងក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)៕

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។