ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល ១ខ្នង កម្ពស់១ជាន់ នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម

(កំពង់ចាម) ៖ ព្រឹកនៅថ្ងៃទី១៤  ខែសីហា  ឆ្នាំ២០២៣នេះ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវព្រមទាំងបងៗ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល ១ខ្នង កម្ពស់១ជាន់ នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់លោក លោកស្រីអភិបាលរងខេត្ត មន្ទីអង្គភាព កងកម្លាំងទាំងបី លោកនាយក លោកនាយករង មន្រ្តីសាលា និងសិស្សនាយនគរបាលនាយនគរបាលរងជាច្រើននាក់ផងដែរ។

ឯកឧត្តមអភិបាលខេត្ត សូមសម្ដែងក្ដីសង្ឃឹមថាសិស្សនាយនគរបាលនាយនគរបាលរងទាំងអស់ដែលកំពុងសិក្សានៅទីនេះ នឹងសម្រេចបានបេសកម្មដ៏ឧត្តុង្គឧត្តមនេះ ដោយចាត់ទុកការសិក្សារៀនសូត្រនេះថាជាបេសកកម្មបម្រើជាតិ បម្រើប្រជាពលរដ្ឋ ក្រៅពីនេះ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង សូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ គ្រូ និងមន្រ្តីនៃសាលានគរបាលជាតិភូមិភាគ២ បន្តការខិតខំបណ្ដុះបណ្ដាលធនធានកងកម្លាំងនគរបាលជាតិប្រកបដោយគុណភាពបន្ថែមទៀត។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។