ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អញ្ជើញចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំពិធីប្រណាំងទូក “ង” ការប្រគុំតន្ត្រី និងតាំងពិពរណ៍ ដេីម្បីចូលរួមអបអរពិធីប្រណាំងទូក “ង“ ខេត្តព្រៃវែង ដែលពិធីនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨-២៩ ខែតុលា ឆ្នាំ២០២៣

(ព្រៃវែង) ៖ ល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្ត និងលោកជំទាវ ជុន បូរ៉ានី ព្រមទាំងឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាល នាយកទីចាក់ការ និងមន្ទីរអង្គភាពខេត្ត បានអញ្ជើញចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំពិធីប្រណាំងទូក “ង” ការប្រគុំតន្ត្រី និងតាំងពិពរណ៍ ដេីម្បីចូលរួមអបអរពិធីប្រណាំងទូក “ង“ ខេត្តព្រៃវែង នៅតាមបណ្ដោយមាត់ទន្លេ ចុងប៉ម ដែលពិធីនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨-២៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខឆាប់ៗនេះ។

សូមអញ្ជើញ បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមទស្សនាកម្សាន្តកាប្រណាំងទូក “ង“ ប្រគុំតន្ត្រី និងការតាំងបង្ហាញទំនិញតាមស្តង់ពិពរណ៌ឲ្យបានច្រើនកុះករ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។