ព័ត៌មានជាតិ

សមត្ថកិច្ចខេត្ត មិនអាចបង្ក្រាបល្បែងគ្រប់ប្រភេទ និងល្បែងជល់មាន់អនឡាញ បើកស្ទើរគ្រប់ស្រុករីកដូចផ្សិត.!

(បន្ទាយមានជ័យ) ៖ នៅពេលទទួលដំណឹងនិងភស្តុតាងបង្ហាញពីអសកម្មរបស់សមត្ថកិច្ច ក៏ដូចការរីករាលដុះដាលនៃល្បែងស៊ីសងខុសច្បាប់ជាប្រភេទជល់មាន់អនឡាញ និងបើកលេងបៀរ កំពុងខ្លាំងដៃឡើងជាងអាណត្តិរាជរដ្ឋាភិបាលចាស់ទៅទៀតនោះ គឺពិបាកទទួលយកខ្លាំងណាស់ចំពោះស្ថានការណ៍ក្នុងខេត្តបន្ទាយមានជ័យ ក្រោមដឹកនាំនិងមើលថែរបស់លោក អ៊ុំ រាត្រី អភិបាលខេត្ត និងលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។ នោះគឺស្ថាភាពល្បែងស៊ីសងរីកដូចផ្សិតធ្វើឲ្យប្រជាពលរដ្ឋសើចចំអកនិងព្រួយបារម្ភយ៉ាងខ្លាំង។

ប្រជាពលរដ្ឋបានធ្វើរាយការណ៍ជូនដល់សមត្ថកិច្ចនិងបណ្តាសារព័ត៌មានជាច្រើនពីបទល្មើសល្បែងស៊ីងជល់ មាន់អនឡាញ បើកលេងបៀរ កំពុងរីកខ្លាំង។ មិនដឹងថាតើសមត្ថកិច្ចមូលដ្ឋានតាមបណ្តាស្រុកនិងឃុំសង្កាត់ មានបានចុះពិនិត្យរឿងនេះទេ? ឬគ្រាន់តែអូសរំលងចោលមិនខ្វល់ឬ? ភាពព្រងើយកន្តើយរបស់អាជ្ញាធរ មានសមត្ថកិច្ចថ្នាក់មូលដ្ឋានប៉ុស្តិ៍,ឃុំ-សង្កាត់ រហូតដល់ថ្នាក់ស្រុកធ្វើឲ្យប្រជាពលរដ្ឋយល់ថា អាជ្ញាធរទាំងនេះបានលាភសក្ការៈពីពួកអ្នកលេងល្បែងស៊ីសង។

ប្រជាពលរដ្ឋដែលមិនពេញចិត្ត ព្រមទាំងជនរងគ្រោះជាសាច់ញាត្តិបងប្អូនក្រុមគ្រួសាររបស់អ្នកញៀនល្បែងជល់ មាន់អនឡាញ និងបើកលេងបៀរ ដែលស្ថិតនៅក្នុងភូមិជំទាវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី  ខេត្តបន្ទាយមានជ័យ កំពុងតែផុសផុលកើតទុក្ខ និងរស់នៅក្រោមរូបភាពផលប៉ះពាល់ជារៀងរាល់ថ្ងៃ ក្រោយសមត្ថកិច្ចនិងអាជ្ញាធរបណ្តែតបណ្តោយ ឲ្យមេល្បែងសុីសងឈ្មោះ ស្រស់ បើកល្បែងជល់មាន់អនឡាញយ៉ាងសេរីហើយខ្លះទៀតកំពុង ជ្រកក្រោមស្លាកហាងកាហ្វេ “សួគ៌ា ចំការកាហ្វេ” និងតារាងបាលទះ ជាដើមនិងតាមតែអំពើចិត្ត..!។

តែទោះជាយ៉ាងណាក៏ដោយ អ្នកស្របច្បាប់ក៏រួមចំណែកបន្លំជាមួយសមត្ថកិច្ច ដាក់ល្បែងមិនស្របច្បាប់ចូលក្នុងនោះ។ ដូច្នេះល្បែងសុីសងខុសច្បាប់ កំពុងនៅរោងកាហ្វេល្បែងតារាងបាលទះ ជាដើម ហើយចែកសក្ការៈជាមួយអាជ្ញាធរមាន សមត្ថកិច្ចនៅមូលដ្ឋាន។

អ្វីដែលពលរដ្ឋទទួលយកបានគឺកន្លងមកចុះចាប់បិទមួយកន្លែង ប៉ុន្តែបានមួយរយៈក្រោមបែរជាកើតមកវិញបើកពីរ-បីកន្លែងជាបន្តបន្ទាប់ រហូតគ្នាលាន់មាត់ពិតជាមិនធម្មតាមែន មេល្បែងដុះស្លែឈ្មោះ ស្រស់ បើកល្បែងជល់មាន់អនឡាញនេះ អាចរីកដុះដាលខ្លាំងដូចផ្សិត ត្រឹមតែរយៈពេលខ្លី។ ស្របពេលរាជរដ្ឋាភិបាលអាណត្តិថ្មីទើបចាប់ផ្តើមគោលនយោយថ្មីជួយពលរដ្ឋនិងពង្រឹងផែនការភូមិ-ឃុំមានសុវត្ថិភាព បង្រ្កាបបទល្មើស ខុសច្បាប់ ក្មេងទំនើងជនពាល និងចោរកម្ម។ បើបែបនេះ បែបនេះវិញថា តើអោយពលរដ្ឋខេត្តបន្ទាយមានជ័យ ដែលកំពុងរងឥទ្ធិពលពីល្បែងប្រភេទនេះ ឱ្យពួកគាត់រំពឹងអ្វី ប្រសិនបើនៅដដែល?? មហាជនក៏ឆ្ងល់ផងដែរ ថាតើនរណាអីក៏មានអំណាចធំនិងហ៊ាន មិនខ្លាចច្បាប់និងអាជ្ញាធរបែបនេះ សូម្បីតែអភិបាលខេត្ត និងស្នងការ ក៏អាចប្រើវេទមន្តបាំងភ្នែកថ្នាក់ដឹកនាំទាំងពីរបានទៀត។ ថាតើម្នាក់នោះ ជានរណា?

ពាក់ព័ន្ធជាមួយនិងករណីនេះប្រជាពលរដ្ឋ ក៏បានសំណូមពរដល់សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ជាពិសេសអភិបាលខេត្តបន្ទាយមានជ័យ អ៊ុំ រាត្រី ង លោកឧត្ដម សេនីយ៍ត្រីទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យពិនិត្យមើលសេចក្តីរាយការណ៍ របស់កូនចៅក្រោមឱវាទចំពោះភាពមិនប្រក្រតីក្នុងខេត្តបន្ទាយមានជ័យ កំពុងរងឥទ្ធិពលពីល្បែងជល់មាន់យ៉ាងខ្លាំងនេះ..!៕ដោយ ព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។