ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ដ្រីពាក់ព័ន្ធ អញ្ជើញចុះបញ្ជាគ្រឿងចក្ររំដោះជំនន់ទឹកភ្លៀង ដែលកំពុងជន់លិចស្រែស្រូវរបស់ប្រជាពលរដ្ឋ ប្រមាណជាង៣០ ហិកតា នៅស្រុកជើងព្រៃ

(កំពង់ចាម) :ព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះបញ្ជាគ្រឿងចក្ររំដោះជំនន់ទឹកភ្លៀងបានជន់លិចស្រែស្រូវរបស់ប្រជាកសិករ ប្រមាណជាង៣០ ហិកតា ស្ថិតក្នុងភូមិពង្រ នៅឃុំស្តើងជ័យ ស្រុកជើងព្រៃ និងបានឧបត្ថម្ភថវិកាមួយចំនួនដល់ក្រុមការងារដើម្បីចាត់ចែងការខាងលើឱ្យទទួលបានជោគជ័យ។ បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត ក៏បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលបានជន់លិច បរិវេណសាលាឃុំ ប៉ុសិ្តនគរបាលរដ្ឋបាលឃុំស្រម៉រ ស្រុកជើងព្រៃ និងបានឧបត្ថម្ភថវិកាមួយចំនួនដើម្បីជួសជុលកែលម្អផ្លូវចូលនៅពេលទឹកស្រកឡើងវិញ។

បន្ទាប់មក នៅវេលាម៉ោង១២ ថ្ងៃត្រង់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារបច្ចេកទេស អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះត្រួតពិនិត្យការដ្ឋានជួសជុលលូរំដោះទឹកនៅតាមបណ្តោយកំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងឃុំព្រៃចារ ស្រុកជើងព្រៃ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានជំរុញឱ្យមន្ត្រីជំនាញបច្ចេកទេស សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាឱ្យដំណើរការនៃការជួសជុលកែលម្អលូរំដោះទឹកខាងលើឱ្យមានភាពល្អប្រសើរ ស្របទៅតាមលក្ខណៈស្តង់ដា និងបទដ្ឋានបច្ចេកទេស៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។