ព័ត៌មានជាតិ

សត្វក្រពើត្របាក់ខាំបុរសម្នាក់រងរបួស ខណៈពេលចុះដាក់បង្កៃសន្ទូច ពេលយប់ !

(សៀមរាប) : បុរសម្នាក់រងរបួសជើងដើងខាងឆ្វេង ខណ:ពេលចុះទៅដាក់បង្កៃក្នុងទឹកនាពេលរាត្រី ដែលហេតហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅ ភូមិច្រាំងខ្ពស់ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។

បុរសដែលរងគ្រោះដោយសត្វក្រពើមួយក្បាលខាំមានឈ្មោះ ជួន សំណាង មុខរបរកសិករនិងនេសាទ ស្នាក់នៅក្បែចំណុចកើតហេតុខាងលើ។

យោងតាមសំដីរបស់ជនរងគ្រោះខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានចេញពីផ្ទះទៅដាក់បង្កៃនៅក្បែរមាត់បឹង ស្រាប់តែមានសត្វក្រពើមួយក្បាល ស្ទុះចេញពីទឹកមកខាំជើងរបស់គាត់ សំណាងណាស់រូបគាត់បានរត់ចេញមកលើគោក រត់មកហៅអ្នកភូមិឲ្យជួយចាប់ យកក្រពើមួយក្បាលខាងលើនេះ យកទៅធ្វើម្ហូបចែកគ្នាពិសា ព្រោះបើទុកសត្វក្រពើនេះបន្តទៀត វានឹងបង្កហានិភ័យ ដល់អ្នកភូមិជាក់ជាមិនខានឡើយ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។