ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង ដឹកនាំមន្ដ្រីពាក់ព័ន្ធអញ្ជើញ ចុះពិនិត្យទីតាំងរៀបចំពិធីប្រណាំងទូក “ង” នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥-១៦ ខែតុលា ឆ្នាំ២០២២

(ព្រៃវែង) :នៅរសៀលថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញដឹកនាំក្រុមការងាររៀបចំពិធីប្រណាំងទូក “ង” ខេត្តព្រៃវែង ជាមួយមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងរៀបចំពិធីប្រណាំងទូក “ង” ប្រគុំតន្ត្រី និងតាំងពិពរណ៍ ដេីម្បីចូលរួមអបអរពិធីប្រណាំងទូក “ង“ ខេត្តព្រៃវែង នៅតាមបណ្ដោយមាត់ទន្លេ ចុងប៉ម ដែលពិធីនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥-១៦ ខែតុលា ឆ្នាំ២០២២ ខាងមុខឆាប់ៗនេះ។

សូមអញ្ជើញ បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមទស្សនាកម្សាន្តការប្រគុំតន្ត្រី និងទិញទំនិញតាមស្តង់តាំងពិពរណ៌នៅក្នុង ពិធីប្រណាំងទូក “ង“ ឆាប់ៗនេះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។