ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងភរិយា ព្រមទាំងសហការី បាននាំយកបច្ច័យនិងទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌ វេនទី៥ នៅវត្តគីរីរុក្ខារាមថ្មរមៀល

(បន្ទាយមានជ័យ) : នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ព្រមទាំងសហការី តំណាង ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងលោកជំទាវ កែ សួនសុភី បាននាំយកបច្ច័យ ចំនួន២៧.៤៥៩.០០០ រៀល និង ទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឃ ក្នុងពិធីបុណ្យកាន់បិណ្ឌ វេនទី៥ នៅវត្តគីរីរុក្ខារាមថ្មរមៀល ក្នុងភូមិថ្មរមៀលលិច-កើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងរៀងរាល់១ឆ្នាំម្តង តាមប្រពៃណីនៃព្រះពុទ្ធសាសនា និងដើម្បីជាការដឹងគុណ ឧទ្ទិសកុសល ជូនដល់បុព្វការីជន
មាន មាតា បីតា ជីដូន ជីតា ញាតិការទាំង៧ សន្តាន និងបុព្វបុរសដែលបានពលីជីវិត ដើម្បីជាតិមាតុភូមិ ដែលលោកបានចែកឋានទៅកាន់ បរលោកខាងមុខហើយនោះ។

ប្រគេនបច្ច័យព្រះសង្ឃសរុប ចំនួន ២៧.៤៥៩.០០០ រៀល ព្រះសង្ឃចំនួន៣៨អង្គ ១អង្គ ប្រគេន៤១ម៉ឺនរៀល ទឹកក្រូច១កេស ទឹកសុទ្ធ១កេស ស្លាដក់១ ភេជសជ្ជ:១កន្ត្រក។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានសំណេះសំណាល សួរសុខទុក្ខ ព្រះសង្ឃ យាយជី តាជី ពុទ្ធបរិស័ទ។ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានប្រគេនពរនិងជូនពរ ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងលោក លោកស្រី ឧត្តម សេនីយ៍ វរសេនីយ៍ ស្នងការរង លោក នាយការិយាល័យ លោកអធិការនគរបាលក្រុងស្រុក លោកមេបញ្ជាការវរៈ លោកតា លោកយាយ ញាត្តិមិត្តទាំងអស់ដែលបានចូលបច្ច័យក្នុងពិធីបុណ្យនេះ សូមអនុមោទនាយកកុសកផលបុណ្យរៀងៗខ្លួន និងសូមទទួលបាន សុខភាពល្អ និង ពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។