ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងពិធីបុណ្យបង្សុកូលឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខ័ន្ធ បុព្វការីជន ញ្ញាតិកាទាំង៧សន្តាន របស់សម្តេចភក្តី និងលោកជំទាវ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ

(កំពង់ចាម) ៖នារសៀលថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយអភិបាលរងខេត្ត នាយករដ្ឋបាល មន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបង្សុកូលឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខ័ន្ធ បុព្វការីជន ញ្ញាតិកាទាំង៧សន្តាន របស់សម្តេចភក្តី និងលោកជំទាវ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលពិធីនេះធ្វើឡើងនៅវត្តសុវណ្ណគិរី-ជើងឆ្នុក ភូមិជើងឆ្នុក ឃុំត្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។