ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់​បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង

ព្រៃវែង៖ ព្រឹកថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពល​ខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់​បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង។

តាមរបាយការណ៍សាងសង់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង បានសម្រេចជ្រើសយកទីតាំងថ្មីដើម្បីសាងសង់ ស្ថិតនៅភូមិបារាយណ៍ខាងកើត សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង លើទំហំផ្ទៃដី ២៥,៦០០ម៉ែត្រការ៉េ ហើយជំហានដំបូងកសាងអគារសេនាធិការដ្ឋាន ដែលមានបណ្តោយ ៥៦ម៉ែត្រ ទទឹង ១១ម៉ែត្រ និងកម្ពស់ ៣ជាន់។

ថ្លែងក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានចាត់ទុកសមិទ្ធផលថ្មីដែលបានចាប់ផ្តើមសាងសង់នៅពេលនេះ ពិតជាបានឆ្លើយតបទៅនឹងសេចក្តីត្រូវការ សំណូមពរភារកិច្ចរបស់កងរាជអាវុធហត្ថខេត្តព្រៃវែង ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងរក្សាភាពសុខសាន្តជូនប្រជាជន។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ ចំពោះ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានដឹកនាំបញ្ជាកម្លាំងកងរាជអាវុធហត្ថ ធ្វើកំណែទម្រង់ដ៏ជាក់លាក់ លើកកម្ពស់សមត្ថភាពអង្គភាព និងជំនាញ សហការការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម កសាងជំរំបន្ទាយតាមរចនាបទតែមួយ។សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។