ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ច ចុះបង្ក្រាបករណីបើក និងលេងល្បែងសុីសងខុសច្បាប់ (លក់កន្ទុយលេខឆ្នោតខុសច្បាប់) ​និងឃាត់០២នាក់ នៅស្រុក​ចំការលេី​ !

(កំពង់ចាម) ៖អនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ប្រធានគណ:បញ្ជាការឯកភាពខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែមករា​ ឆ្នាំ២០២៣​ វេលាម៉ោង ១៥.៣០នាទី បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុក​ចំការលេី​ និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណីបើក និងលេងល្បែងសុីសងខុសច្បាប់ (លក់កន្ទុយលេខឆ្នោតខុសច្បាប់) នៅភូមិ​ស្ពឺលិច ឃុំ​ស្ពឺ​ ស្រុក​ចំការលេី​ ខេត្តកំពង់ចាម។

ជាលទ្ធផលកម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនមុខសញ្ញាចំនួន០២នាក់ និងដកហូតវត្ថុតាងមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង បានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។