ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ថានីយ៍ទឹកស្អាត ឃុំក្របៅ ឃុំជាច ផ្លូវចាក់បេតុង ឃុំក្របៅ និងសមិទ្ធផលនានា ក្នុងស្រុកកំចាយមារ

(ព្រៃវែង) ៖ នៅព្រឹកថ្ងៃទី១០ ខែសីហា  ឆ្នាំ២០២៣ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ថានីយ៍ទឹកស្អាត ឃុំក្របៅ ឃុំជាច ផ្លូវចាក់បេតុង ឃុំក្របៅ និងសមិទ្ធផលនានា ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមលោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា រដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សា ប្រធាន អនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក-ឃុំ នៃស្រុកកំចាយមារ អស់លោកលោកស្រី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន យុវនារី លោកតា លោកយាយ ពុកម៉ែ មាមីងបងប្អូនប្រជាពលរដ្ធយ៉ាងច្រើនកុះករ។

ឯកឧត្តម ជា សុមេធី អភិបាលខេត្ត សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម និងគណៈប្រតិភូអមដំណើរទាំងអស់ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួម ក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ថានីយ៍ទឹកស្អាតឃុំក្របៅ ឃុំជាច ផ្លូវចាក់បេតុង ឃុំក្របៅ និងសមិទ្ធផលនានា ក្នុងស្រុកកំចាយមារ ក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍន៍វិស័យនានា ដើម្បីជួយសម្រួលការរស់នៅ ក្នុងមូលដ្ឋាននៃស្រុកកំចាយមារ ប្រកបដោយផ្លែផ្កាជាទីមោទនៈនាពេលនេះ។

ឯកឧត្តមអភិបាលខេត្តព្រៃវែង សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិលើលោក ជួយតាមថែរក្សាសម្ដេចក្រឡាហោម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន យុវនារី លោកតា លោកយាយ ពុកម៉ែ មាមីងបងប្អូនប្រជាពលរដ្ឋស្រុកកំចាយមារនៃអង្គពិធីទាំងមូល សូមមានសុខភាពល្អ និងជ័យជំនះ គ្រប់ភារកិច្ច។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។