ព័ត៌មានជាតិ

វាយកម្ទេចចោល របងបេតុង រំលោភចូលសមុទ្រ នៅស្រុកដំណាក់ចង្អើរ!

(ខេត្តកែប) ៖ កម្លាំងសមត្ថកិច្ច ស្រុកដំណាក់ចង្អើរ ដឹកនាំដោយលោក ឆាយ ឆៃ អភិបាលស្រុក ចុះត្រួតពិនិត្យបន្ថែមទៅលើម្ចាស់សំណង់ដែលប្រើកម្មករវាយកម្ទេចសំណង់របងបេតុងរំលោភយកដីសមុទ្រ នៅចំណុចភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។

ប្រភពពី លោក ឆាយ ឆៃ អភិបាលស្រុកដំណាក់ចង្អើរ បានមានប្រសាសន៍ឱ្យដឹងថា ការចុះមកត្រួតពិនិត្យបន្ថែមតាមកិច្ចសន្យា ដោយឱ្យម្ចាស់សំណង់ដែលធ្វើរបងបេតុងរំលោភយកដីសមុទ្រនោះ ឱ្យវាយកម្ទេចចោលដោយខ្លួននៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។

លោក ឆាយ ឆៃ បន្តទៀតថា ទាំងកងកម្លាំង និងមន្ត្រីរាជការ សុទ្ធតែចុះមកពិនិត្យដល់ទីតាំងដូចគ្នា ដើម្បីកុំឱ្យមានការផ្សាយខុសពីការពិត។ លោកអភិបាលស្រុកដំណាក់ចង្អើរ និយាយបន្តថា ការសាងសង់របងបេតុងយកដីសមុទ្រនេះ គឺមានប្រវែង១២ម៉ែត្រ ហើយម្ចាស់សំណង់នោះក៏យល់ព្រមរុះរើដោយខ្លួនឯង គ្រាន់តែអាជ្ញាធរចុះមកពិនិត្យមើលបន្ថែមតែប៉ុណ្ណោះ។

លោក ឆាយ ឆៃ បានបន្ថែមទៀតថា ក្នុងនាមជាអាជ្ញាធរស្រុក មិនអនុញ្ញាតឱ្យបុគ្គលណាម្នាក់សាងសង់របង ឬចាក់ដីរំលោ.ភយកសមុទ្រទៀតទេ ចាប់ពីពេលនេះទៅ ព្រោះទីតាំងដីមួយកន្លែងនេះ អាជ្ញាធរបានហាមឃាត់ហើយ ប៉ុន្តែម្ចាស់សំណង់នៅប្រព្រឹត្តដដែល។សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។