ព័ត៌មានជាតិ

អភិបាលខេត្តបាត់ដំបង ប្រាប់មន្ត្រី ទៅច្រកទ្វារអន្តរជាតិដូង ចៀសវាងការយកកំរៃសេវាក្រៅផ្លូវការ ពីពលរដ្ឋ ដែលធ្វើដំណើរចេញ-ចូល !!

(បាត់ដំបង) ៖ថ្លែងនៅឯព្រំដែន ច្រកទ្វារអន្តរជាតិដូង លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់មន្ត្រីនៅច្រកទ្វារ អន្តរជាតិដូង ដោយត្រូវចៀសវាងការយកកំរៃសេវាក្រៅផ្លូវការពីបងប្អូនប្រជាពលរដ្ឋ និងពលករដែលធ្វើដំណើរចេញ-ចូលច្រកទ្វារអន្តរជាតិដូងនេះ។

លោក សុខ លូ មានប្រសាសន៍ នៅថ្ងៃពុធនេះ ក្នុងឱកាស ចុះពិនិត្យមើលស្ថានភាព ប្រជាពលរដ្ឋ ពលករ ពលការិនី ត្រឡប់ទៅប្រទេសថៃវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីត្រឡប់ទៅបំពេញភារកិច្ច ការងាររបស់ខ្លួនវិញ នៅឯច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។

អញ្ជើញនៅព្រំដែន ច្រកទ្វារអន្តរជាតិដូង លោក សុខ លូ បានមានប្រសាសន៍ណែនាំបន្ថែម ដល់មន្ត្រី និងសមត្ថកិច្ច ដែលនៅប្រចាំការ នៅច្រកទ្វារអន្តរជាតិដូងនេះ ដោយត្រូវខិតខំប្រឹងប្រែង ធ្វើយ៉ាងណា ដើម្បីបង្កលក្ខណ:ងាយស្រួល ដល់ដំណើរចេញចូលរបស់ ប្រជាពលរដ្ឋ ពលករ ត្រឡប់ទៅបំពេញភារកិច្ច ឬទៅធ្វើការវិញ ដោយស្របច្បាប់ និងពន្លឿន ក្នុងការបំពេញបែបបទ ឆ្លងដែនជូនបងប្អូនប្រជាពលរដ្ឋ និងពលករអោយបានឆាប់រហ័សផងដែរ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។