ព័ត៌មានជាតិ

លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំស្តីពី “នីតិវិធីការបញ្ជូនជនអនាថា ជនប្រើប្រាស់គ្រឿងញៀន ជនវិបល្លាសស្មារតី (គ្រួសារ-អនាថា) ជនវ័យចាស់ជរាគ្មានទីពឹង និងកុមារអនាថា”

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំស្តីពី “នីតិវិធីការបញ្ជូនជនអនាថា ជនប្រើប្រាស់គ្រឿងញៀន ជនវិបល្លាសស្មារតី (គ្រួសារ-អនាថា) ជនវ័យចាស់ជរាគ្មានទីពឹង និងកុមារអនាថា” ដឹកនាំកិច្ចប្រជុំដោយ លោកអភិបាល ញាណ ចន្ថាវេរ៉ារងអភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ តំណាងលោកអភិបាលខណ្ឌ ព្រមទាំងមានការអញ្ជើញចូលរួមពី,លោក នាយករដ្ឋបាលខណ្ឌ, មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ, លោក, អធិការ រងនគរបាលខណ្ឌ,លោកអនុប្រធានមន្ទីរ, និងមន្រ្តីមន្ទីរ, លោក ប្រធានការិយាល័យពាក់ព័ន្ធ, លោក-លោកស្រី ចៅសង្កាត់ និងនាយនគរបាលប៉ុស្ត៍រដ្ឋបាលទាំង០៦សង្កាត់ និងមន្ត្រីជំនាញផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។