ព័ត៌មានជាតិ

កិច្ចប្រជុំលើកទី២១ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)

(កំពង់ចាម) ៖នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម/ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ចូលរួមដោយ អភិបាលរងខេត្ត នាយករដ្ឋបាល ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង/ស្រុកទាំង១០ និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចូលរួមក្នុងពិធីប្រជុំលើកទី២១ របស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប តាមរយៈប្រព័ន្ធវីដេអូ បញ្ជូនរូបភាព និងសំឡេង។

កិច្ចប្រជុំនេះ មានគោលបំណង ពិនិត្យស្ថានភាព វឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តមុខងារអប់រំ ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្ត ដែលជាមូលដ្ឋានសម្រាប់ការធ្វើសេចក្តីសម្រេចចិត្តលើការពង្រីកការប្រគល់មុខងារអប់រំទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌដទៃទៀតក្រៅពីរដ្ឋបាលក្រុង ស្រុកក្នុងខេត្តបាត់ដំបង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។