ព័ត៌មានជាតិ

ក្មេងប្រុសគង្វាលគោម្នាក់ជាន់មីនស្គរសេសសល់កាលសមយ័សង្គ្រាមបណ្តាលអោយផ្ទុះដាច់ជេីងម្ខាង.!

(រតនគិរី) ៖ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នៅភូមិសោមត្រក ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

ក្មេងរងគ្រោះមានឈ្មោះ សេវ លីច ភេទប្រុស អាយុ ១១ ឆ្នាំ រងរបួសដាច់ជើងម្ខាង ខណៈពេលដែលជនរងគ្រោះទៅឃ្វាលគោ នៅក្នុងចម្ការចន្ទី។
បច្ចុប្បន្នជនរងគ្រោះត្រូវបានអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រួសារបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ហើយត្រូវបានបញ្ជូនបន្តមកព្យាបាលនៅមន្ទីរពេទ្យខេត្ត​សៀមរាប។
អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់​លាស់​ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។