ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យវឌ្ឍនភាពកាងារ នៃការររៀបចំ “សង្ក្រាន្តកំពង់ចាម” (ព.ស.២៥៦៨ គ.ស.២០២៤)

(កំពង់ចាម) ៖ នាវេលាថ្ងៃត្រង់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារបច្ចេកទេស មន្ទីរអង្គភាពជំនាញ អាជ្ញាធម៌មូលរដ្ឋាន អញ្ជើញចុះពិនិត្យវឌ្ឍនភាពកាងារ នៃការររៀបចំ “សង្ក្រាន្តកំពង់ចាម” (ព.ស.២៥៦៨ គ.ស.២០២៤) ដែលរៀបចំឡើងដោយរដ្ឋបាលខេត្ត ស្ថិតនៅលើសួនស្មៅ ខាងមុខសាលាខេត្ត ដែលមានរយៈពេល៤ ថ្ងៃ គឺចាប់ពីហើយថ្ងៃ១៣ ដល់ថ្ងៃទី១៦ ខែមេសា ស្របពេលដែលប្រទេសជាតិយើងទទួលបាននូវសុខសន្តីភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

#អរគុណសន្តិភាព!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។