ព័ត៌មានជាតិ

ប្រណាំងកង់ស្រលាញ់សន្តិភាពខេត្តកំពត បានទទួលជ័យលាភីលេខ១ចំនួន០៣នាក់ និងលេខ២ ចំនួន០៣នាក់ ក្នុងការចូលរួមប្រកួតកង់ភ្នំ Cambodia Mountain Bike Series (MTB) ជុំទី២

(កំពត) :ព្រឹកថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១
នៅទីស្នាក់ការសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពត ឯកឧត្តម វេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានកិត្តិយសសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពត និងឯកឧត្តម នូរ ច័ន្ទដា សមាជិកក្រុមលេខាសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពត បានអញ្ជើញសំណេះសំណាល និងឧបត្ថម្ភថវិកាលើកទឹកចិត្តដល់ក្រុមកីឡាប្រណាំងកង់ស្រលាញ់សន្តិភាពខេត្តកំពត ដែលបានទទួលជ័យលាភីលេខ១ចំនួន០៣នាក់ និងលេខ២ ចំនួន០៣នាក់ ក្នុងការចូលរួមប្រកួតកង់ភ្នំ Cambodia Mountain Bike Series (MTB) ជុំទី២ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។

សូមជម្រាបថា ក្រុមកីឡាប្រណាំងកង់ស្រលាញ់សន្តិភាពខេត្តកំពត ដែលដឹកនាំដោយឯកឧត្តម វេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានកិត្តិយសសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពត បានចូលរួមការប្រកួតចំនួន០២លើករួចមកហើយក្នុងឆ្នាំ២០២១នេះ ដោយលើកទី០១ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅខេត្តកំពង់ស្ពឺ បានទទួលជ័យលាភីលេខ១ចំនួន០១នាក់ លេខ២ចំនួន០៣នាក់ លេខ៤ ចំនួន០១នាក់ លេខ៥ ចំនួន០១នាក់ និងលេខ៦ ចំនួន០១នាក់។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។